នៅល្ងាចថ្ងៃសុក្រ ទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥ នេះ លោកជំទាវលោក ដួង វណ្ណា ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីមនុស្សធម៌ និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅអគារសន្និបាតគជ់ស្វាយព្រៃ ។
ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា និងឯកឧត្តម ប៉េង ពៅធិ៍សា បានកោតសរសើរ និងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ និងពេលវេលា ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន នាពេលកន្លងមក និងពេលនេះ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនជួយឧបត្ថម្ភគាំទ្រ សម្ភារៈ និងថវិកា ដល់សាខា បន្តទៀត ដើម្បីមានធនធានក្នុងការជួយដល់ជនងាយ រងគ្រោះ និងរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នឹងរង់ចាំទទួលមូលនិធិរបស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា រៀងរាល់ម៉ោងធ្វើការ ។
No comments:
Post a Comment