សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តកណ្ដាលនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃស្នងការនគរបាលខេត្តកណ្ដាលព្រមទាំងក្នុងនាមរខ្ញុំផ្ទាល់និងភរិយា សូមសម្តែងនូវទឹកចិត្តមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃភ្លឺថ្លា កាយពលរឹងមាំខ្លាំងក្លា ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏មោះមុត និងសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមកបានខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធ ប្រកបដោយឆន្ទៈមោះមុតខ្លាំងក្លាបំផុតក្នុងបុព្វហេតុស្វែងរក សុខសន្តិភាព ស្ថិរភាពនយោបាយឯកភាពជាតិ ការកសាងជាតិមាតុភូមិ ការលើកកម្ពស់នីតិរដ្លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការកសាងសមិទ្ធផលនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍព្រះរាជាណាចក្រ កម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព សេចក្តីចម្រុងចម្រើន ជឿនលឿនទៅមុខឥតឈប់ឈរ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព្រះនាម គោរាគទេវី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។
ថ្ងៃសៅរ៍ ១៣ រោច ខែ ពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៥តំណាងមន្ត្រីរាជការ នៃស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ៕
No comments:
Post a Comment