សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, May 9, 2025

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

នៅរសៀលម៉ោង១៣.០០ម៉ោងនៅទីម័រឡេស្តេ(ត្រូវនឹងម៉ោង១១.០០ ម៉ោងនៅរាជធានីភ្នំពេញ) ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ រាជធានីឌីលី ដោយជើងយន្តហោះពិសេស និវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់។ 

សូមគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូទាំងអស់ សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិវត្តមកមាតុប្រទេសវិញ៕





 

No comments:

Post a Comment

Pages