រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, July 1, 2025

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម

នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងឯកឧត្ដម​ វង្ស​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរក្រុងកំពង់ចាម ចៅសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។

ជាលទ្ធផលបន្ទាប់ពីកិច្ចប្រជុំ និងការព្រមព្រៀងឯកភាពគ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជំរុញ និងដោះស្រាយការងារចាំបាច់ដូចខាងក្រោម៖   

១-​ជំរុញការភ្ជាប់បណ្តាញទឹកកខ្វក់​ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេអោយបានឆាប់​    

២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក​ និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ​ ដេីម្បីសម្រួលដល់ការរស់នៅ​ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ​    ៣-ជំរុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឱ្យបានស្អាត​ឡេីងវិញ​ ឱ្យបានលឿនបំផុត​

៤-ជំរុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារ​ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ​    

៥-ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ សហការជាមួយអាជ្ញាធរក្រុង​ ដេីម្បីត្រួតពិនិត្យ​ វាយតម្លៃ​ និងជំរុញការដ្ឋានទាំងនេះជាប់ជាប្រចាំ។ 

គួរបញ្ជាក់​ផងដែរថា​ គម្រោងសាងសង់ប្រព័ន្ធលូ​ រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ មកដល់បច្ចប្បន្ននេះ​បានសម្រេចការសាងសង់បានប្រមាណជាង៧៩%ហេីយ៕​

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម






 

No comments:

Post a Comment

Pages