ភ្នំពេញ៖ មន្ដ្រីនគរបាលសក្តិ៤កន្លះឈ្មោះ លី លាងឆេង ដែលបានបើករថយន្ដបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស បានចូលខ្លួនដោះស្រាយហើយត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈក្រុមគ្រួសារជាអ្នកចេញមុខសងសំណងទៅជនរងគ្រោះបន្ថែម។
គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុមន្ដ្រីនគរបាលនោះ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ៕
Saturday, June 1, 2019

មន្រ្តីនគរបាលសក្តិ៤កន្លះដែលបានបុកគេស្លាប់ ត្រូវបានបញ្ជូនខ្លួនទៅតុលការហើយ
Tags
# ចរាចរណ៍
Share This

គេហទំព័រ សន្តិភាពថ្មី
ចរាចរណ៍
Tags
ចរាចរណ៍
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment