សៀមរាប៖ នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលាខេត្តសៀមរាប ។
ក្នុងនាឱកាសនោះលោក Sudirman Haseng ក៏បានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅនៃ ភ្ញៀវទេសចរលើពិភពលោកចូលមកទស្សនា ហើយក៏ជាខេត្តស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីផងដែរ។ កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ តាំងពីសតវត្សទី៨ ទី៩ មកម្ល៉េះ ដែលកម្ពុជាមានទំនាក់ទំនងល្អទាំងវប្បធម៌ និងទេសចរណ៍ ។
លោកបន្តទៀតថា កិច្ចទំនាក់ទំនងនៃប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌ ក្នុងនោះលោកក៏សុំការគាំទ្រផងដែរ ពីលោកអភិបាលខេត្តសៀមរាប ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការនេះឱ្យកាន់តែមានដំណើរការរីកចម្រើនបន្តទៀតផង។
តាមរយៈនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នានាពេលកន្លងមកនេះ ធ្វើឱ្យយើងបង្កើតនូវកម្មវិធីមួយ ដើមី្បពង្រឹងកិច្ចទំនាក់ទំនងគម្រប់ខួប៦០ឆ្នាំ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ។
ជាមួយនឹងការការអបអរ សាទរនេះ ឯកអគ្គរដ្ឋទូតបានរៀបចំនូវកម្មវិធីពិពណ៌ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរៀបចំឡើង នៅលើទឹកដីខេត្តសៀមរាប នាខែកក្កដា ខាងមុខនេះ ។ ការរៀបចំពិពណ៌ពាណិជ្ជកម្មនេះ ក៏ជាការផ្តល់នូវ ឱកាសនៃកិច្ចទំនាក់ទំនងរវាងពាណិជ្ជករកម្ពុជា និងឥណ្ឌូនេស៊ី បានស្គាល់ពីផលិតផលរបស់ ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការជម្រុញបន្ថែមដល់ទេសចរណ៍ចូលមកកាន់ខេត្តសៀមរាបផងដែរ ។
លោក Sudirman Haseng ក៏បានសុំការអនុញ្ញាតពីអភិបាលខេត្ត ដើមី្បរៀបចំកម្មវិធីនេះឡើង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីលានសួនច្បារព្រះរាជដំណាក់ ។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា ដោយខេត្តសៀមរាបមានសក្តានុពលលើវិស័យទេចរណ៍ ឥណ្ឌូនេស៊ីបានកំពុងរៀបចំក្នុងការចុះអនុស្សរណៈ ជាមួយគ្នា ដោយប្រទេសទាំងពីរមានសម្បត្តិបេតិកភណ្ឌដូចគ្នា ដែលប្រទេសឥណ្ឌូនេស៊ី មានប្រាសាទ (ស៊ីសទ័រ ) ដូចប្រាសាទអង្គរវត្តផងដែរ ។
ឯកអគ្គរដ្ឋទូត ក៏បានសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តមានសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ជ្វាកណ្តាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីធ្វើការជម្រុញកិច្ចទំនាក់ទំនងនិងសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង ហើយនៅពេលខាងមុខនេះដែរ ស្ថានទូតនឹងរៀបចំកម្មវិធី ជានិច្ចកាលធុរៈកិច្ចទស្សនកិច្ចទៅឥណ្ឌូនេស៊ី ព្រមទាំងមានការអញ្ជើញពាណិជ្ជករនៅខេត្តសៀមរាបចូលរួមផងដែរ។
ជាមួយគ្នានោះដែរលោក ទៀ សីហា ក៏បានលើកផងដែរនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម នាសម័យរាជកាលកន្លងមក ។ និយាយដោយឡែកកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ខេត្តជ្វាកណ្តាលរបស់ ឥណ្ឌូនេស៊ី នាពេលកន្លងមក ខេត្តទាំងពីរមានការទំនាក់ទំនងល្អនឹងគ្នា តែត្រូវបានអាក់ខានមួយ រយៈចុងក្រោយនេះផងដែរ ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានឯកភាព នូវរាល់សំណើររបស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើង ព្រមទាំងសុំឱ្យឯកអគ្គរដ្ឋទូតត្រូវរៀបចំ ឯកសារជាសំណើរសុំទីតាំង ក្នុងការតាំងពិពណ៌ ដើមី្បធានាបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ។
លោកអភិបាលខេត្ត ក៏បានលើកផងដែរថា ការរៀបចំកម្មវិធីនេះឡើង ក៏ជាអំណោយផលដល់បងប្អូនជាពាណិជ្ជករ អាជីវករ បានធ្វើការផ្លាស់ប្តូរនូវផលិតផលរវាងប្រទេសទាំងពីរ ព្រមទាំងទទួលនូវចំណេះដឹង បទពិសោធន៍ បច្ចេកទេស ហើយកត្តាសំខាន់ផងនោះ គឺបងប្អូនប្រជាកសិករក្នុងការផលិតទៀតផង ។
ក្នុងនោះដែរលោកក៏បាន សំណូមពរដល់ឯកអគ្គរដ្ឋទូត ជួយជម្រុញដល់អ្នកវិនិយោគប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគនៅខេត្តសៀមរាប ទាំងវិស័យទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យផ្សេងៗផងដែរ៕
Saturday, June 1, 2019

Home
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប សំណូមពរដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយជំរុញដល់អ្នកវិនិយោគមកបណ្តាក់ទុនកម្ពុជា
អភិបាលខេត្តសៀមរាប សំណូមពរដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយជំរុញដល់អ្នកវិនិយោគមកបណ្តាក់ទុនកម្ពុជា
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment