រដ្ឋបាលខេត្តព្រះសីហនុទទួលរថយន្តបូមលូមួយគ្រឿងនិងធុងសំរាមចំនួន២០០ធុង ពីឧកញ៉ា លី សេងឃាង និងលោកជំទាវ ដើម្បីសម្រួលក្នុងការបូមស្តារលូក្នុងក្រុងព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, June 6, 2019

រដ្ឋបាលខេត្តព្រះសីហនុទទួលរថយន្តបូមលូមួយគ្រឿងនិងធុងសំរាមចំនួន២០០ធុង ពីឧកញ៉ា លី សេងឃាង និងលោកជំទាវ ដើម្បីសម្រួលក្នុងការបូមស្តារលូក្នុងក្រុងព្រះសីហនុ

 ខេត្តព្រះសីហនុ៖ លោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុន ប៊ីអេសលែន & ហូម និងក្រុមហ៊ុន អ៊ីស្តលែនអេន ហូម និងលោក ជំទាវ បានប្រគល់រថយន្តបូមលូចំនួន០១គ្រឿង និងធុងសំរាមចំនួន២០០ធុង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ។

ពិធីប្រគល់ និងទទួលរថយន្តបូមលូ និងធុងសំរាម២០០ធ្វើនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិ បាលខេត្តព្រះសីហនុ  នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោក ឧកញ៉ា លី សេងឃាង និងលោកជំទាវ ដែលបានផ្តល់រថយន្តបូមលូ និងធុងសំរាមចំនួន២០០ ដើម្បីសម្រួលក្នុងការបូមស្តារលូក្នុងក្រុងព្រះសីហនុ ដោយសារបច្ចុប្បន្នយើងនៅខ្វះឡានសម្រាប់បូម ស្តារលូ​ ក្នុងក្រុងឡើងវិញ និងធុងសំរាមយកទៅដាក់តាមទីសាធារណៈ​ ដើម្បីបរិស្ថាន អនាម័យ ក្នុងក្រុងព្រះសីហនុ បានប្រសេីរឡេីង។

ឯកឧត្តម​ អភិបាលខេត្តព្រះសីហនុ​ បានបញ្ជាក់ថាៈ​ រថយន្តបូមលូចំនួន ០១គ្រឿងនេះ ប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន​ ជាអ្នកប្រើប្រាសគ្រប់គ្រង និងការថែទាំ ដើម្បីបម្រើដល់ការបូមស្តារលូ​ ក្នុងខេត្តព្រះសីហនុ ។ 

ដោយឡែកធុងសំរាមចំនួន២០០ធុង ប្រគល់ជូនមន្ទីរបរិស្ថាន និងសាលាក្រុងព្រះសីហនុ យកទៅប្រើប្រាស់តាមតម្រូវការនៅតាមទីសាធារណៈ​ ក្នុងក្រុងព្រះសីហនុ ៕





No comments:

Post a Comment

Pages