សង្វៀនមាន់ បៀរអាប៉ោង នៅភូមិចំរើនផល មានខ្នងធំនៅពីក្រោយ ទើបសមត្ថកិច្ចមិនហ៊ានទៅក្បែរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, June 3, 2019

សង្វៀនមាន់ បៀរអាប៉ោង នៅភូមិចំរើនផល មានខ្នងធំនៅពីក្រោយ ទើបសមត្ថកិច្ចមិនហ៊ានទៅក្បែរ

 ភ្នំពេញ៖ ទីតាំងសង្វៀនមាន់ មានទាំងបៀរ អាប៉ោងមួយកន្លែង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កភាពអាណាធិតេយ្យនិងសំលេងរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះជាខ្លាំង ហើយគេល្បីថាម្ចាស់សង្វៀននោះដើរអ៊ួតប្រាប់គេឯងថា ខ្លួនជាប្អូនមន្ត្រីនគរបាលខណ្ឌមានជ័យម្នាក់ ទើបអាចបើកលេងយ៉ាងរលូនបានបែបនេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតខាងទីតាំងសង្វៀនមាន់ខាងលើ បានដឹងថា រាល់ថ្ងៃពួកគាត់ មានក្តីព្រួយបារម្ភជាខ្លាំង ព្រោះពួកគាត់រស់នៅក្បែរទីតាំងល្បែង ហើយមានមនុស្សគ្រប់ប្រភេទចូលលេង ។ គាត់បន្តទៀតថា ដូចដឹងស្រាប់ហើយ ល្បែងគ្រប់ប្រភេទជាដើមចមនៃបទល្មើស ហើយបើក្នុងមូលដ្ឋានគាត់រស់នៅមានទីតាំងល្បែង លេងយ៉ាងគគ្រឹកគគ្រេង ចេញចូលៗ ដូចផ្សារត្រី តែបែរជាមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបសោះ ឬមួយខ្លាចឥទ្ធិពលម្ចាស់ទីតាំងនោះមែន។

ប្រជាពលរដ្ឋដែលរស់នៅជិតសង្វៀនមាន់ខាងលើ សំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចលោក ស ថេត ស្នងការរាជធានីភ្នំពេញ ជួយធ្វើអន្តរាគមន៍ចំពោះទីតាំងសង្វៀនមាន់ខាងលើនេះផង ៕



No comments:

Post a Comment

Pages