បុរសម្នាក់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ពេលទៅយកប្រពន្ធចេញពីធ្វើការ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, June 1, 2019

បុរសម្នាក់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ពេលទៅយកប្រពន្ធចេញពីធ្វើការ

 ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថសមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈបុរសម្នាក់ជិះម៉ូតូប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ វ៉ាជែងដួលខ្ទាតចូលក្រោមរថយន្តរបស់ក្រុមហ៊ុនដឹកភេសជ្ជៈអ៊ីឈិតាន់ កិនស្លាប់យ៉ាងអាណោចអាធ័មហេតុការណ៍ដ៌រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពាន៧មករា លើផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិសេរីសម្បត្តិ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកអ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1C-7906 ចេញពីផ្ទះប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ ពីត្បូងទៅជើង ដោយបានវ៉ាជែង ដួលខ្ទាតទៅលើដងផ្លូវ ហើយស្របពេលនោះ ក៏ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D  8400 ជារបស់ក្រុមហ៊ុនភេសជ្ជៈអ៊ីឈិតាន់ បើកបរមកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏កិនចំជនរងគ្រោះដែលខ្ទាតចូលរថយន្តនោះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។អ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងបានប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕




No comments:

Post a Comment

Pages