ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌស្តីទីខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានចូលរួមក្នុងពិធីដាំកូនឈើចំរុះគ្រប់ប្រភេទជាង៤០០ដើម ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន ។

ការចូលរួមដាំកូនឈើចំរុះគ្រប់ប្រភេទជាង៤០០ដើមនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងថែរក្សាបរិស្ថាន សោភណ្ឌភាពល្អប្រពៃ និងបង្កើនចំណេះដឹងបន្ថែមដល់សិស្សានុសិស្សអោយចេះស្រលាញ់ដើមឈើ និងថែរក្សាសម្បត្តិធម្មជាតិអោយបានគង់វង្សតកូនចៅជំនាន់ក្រោយបានយល់ដឹងពីអត្តប្រយោជន៏ព្រៃឈើ៕