ភ្នំពេញ៖ ជនជាតិអាមេរិកកាំងម្នាក់ ដែលលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់ ត្រូវកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃតាមចាប់ខ្លួនបាន នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិអាមេរិកកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃនេះ។
មន្ដ្រីនគរបាលរូបនេះបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ABOU RAMAN ភេទប្រុស អាយុ៣០ឆ្នាំ ក្នុងនោះដកហូតបានអាវុធខ្លីប្រភេទទំនើបម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់។ បច្ចុប្បន្ន ក្រោយពីបានកសាងសំណុំរឿងរួចរាល់ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕
Friday, June 7, 2019

Home
សន្តិសុខ
បញ្ជូនខ្លួនជនជាតិអាមេរិកម្នាក់ទៅតុលាការ ក្រោយរកឃើញមានលាក់អាវុធខ្លីទំនើប០៩ដើម និងគ្រាប់៦៦គ្រាប់
បញ្ជូនខ្លួនជនជាតិអាមេរិកម្នាក់ទៅតុលាការ ក្រោយរកឃើញមានលាក់អាវុធខ្លីទំនើប០៩ដើម និងគ្រាប់៦៦គ្រាប់
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment