ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅ២ ពីរនាក់ ដែលបានរងរបួសធ្ងន់-ស្រាល នៅពេលចុះបង្រ្កាបមុខសញ្ញាចោរឆក់ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ២ ដែលរងរបួសធ្ងន់មានឈ្មោះ ផូ សុភាន់ និងលោក លឿត ណារិទ្ធិ បានរងរបួសស្រាល។ ក្នុងពេលចុះសួរសុខទុក្ខ និងលើកទឹកចិត្ត មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នាថ្ងៃរសៀលថ្ងៃនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត បានឧបត្ថម្ភថវិកាចំនួន២លានរៀល ទឹកសុទ្ធ៥កេស និងទឹកផ្លែឈើ៥កេស ដល់មន្រ្ដីនគរបាលរងរបួសធ្ងន់ រីឯមន្រ្ដីនគរបាល ដែលរងរបួសស្រាល ក៏ត្រូវបានឯកឧត្ដមស្នងការរាជធានីភ្នំពេញ ឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ ដោយក្តីអាណិត និងមើលឃើញ ពីការលំបាករបស់លោកតាម្នាក់ ដែលសម្រាកព្យាបាលរួមបន្ទប់នោះ ឯកឧត្ដមស្នងការ ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួន ដើម្បីសម្រួលដល់ការលំបាកផ្សេងៗផងដែរ ៕
Friday, June 7, 2019

Home
សន្តិសុខ
ឧត្ដមសេនីយ៍ឯក ស ថេត អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅ២ ពីរនាក់ ដែលបានរងរបួសធ្ងន់-ស្រាល នៅពេលចុះបង្រ្កាបមុខសញ្ញាចោរឆក់
ឧត្ដមសេនីយ៍ឯក ស ថេត អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តមន្រ្ដីនគរបាលប៉ុស្ដិ៍ចោមចៅ២ ពីរនាក់ ដែលបានរងរបួសធ្ងន់-ស្រាល នៅពេលចុះបង្រ្កាបមុខសញ្ញាចោរឆក់
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment