ខេត្តតាកែ៖ ព្រឹកថ្ងៃអង្គារ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស-២៥៦៣ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩​ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជេីញចូលរួមក្នុងពិធី"សំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល និង នាយនគរបាលរង វគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលជាតិ ជំនាន់ទី១៣ លេីកទី៣ នៅសាលានគរបាលជាតិភូមិភាគ៣"ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដម សន្តិបណ្ឌិត​ ចាន់​ អ៊ាន​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរ លោក ឧត្តមសេនីយ៍ វរសេនីយ៍តំណាងលោក ស្នងការនគរបាលរួមមាន:-រាជធានីភ្នំពេញ តាកែវ កែប កំពត ព្រះសីហនុ កោះកុង លោក ឧត្តមសេនីយ៍ លោក វរសេនីយ៍ ជានាយក នាយករងសាលាភូមិភាគ៣ និង សិក្ខាកាមចំនួន១៣៧ នាក់ស្រី៣៧នាក់ បន្ទាប់មកលោក ឧត្ដមសេនីយ៍ទោ វៀក សុភាព នាយកសាលា បានអានរបាយការណ៍ស្វាគមនរួច ឯកឧត្ដម សន្តិបណ្ឌិត គណៈអធិបតី បានមានប្រសាសន៍ទាញការចាប់អារម្មណ៍ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗដែលបានប្រែក្លាយខ្លួនពីភាពជាជនសុីវិល មកជាសិស្សនគរបាលជាតិ ហើយនិងក្លាយខ្លួនជាកងកម្លាំងនគរបាលជាតិកម្ពុជាពេញលក្ខណៈតាមរយះការប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្រោយពីការបញ្ចប់វគ្គសិក្សានេះប្រកបដោយជោគជ័យ ក្នុងនោះដែរ ឯកឧត្តម គណៈអធិបតីក៏បាននាំយកថវិកាចំនួន១០.១៣០.០០០រៀល មីចំនួន៥០កេះតូច ទឹកត្រីចំនួន៥យួរ ទឹកសុីអុីវចំនួន៥យួរ និងដោយឡែកថវិកាចំនួន១.០០០.០០០រៀល របស់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ  ដេីម្បីឧបត្ថម្ភដល់សាលា មន្រី្តសាលា និងសិស្សនគរបាល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាចុងក្រោយ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចុះ ត្រួតពិនិត្យដល់កន្លែង ការសិក្សា ហ្វឹកហាត់ ស្នាក់នៅ និងការហូបចុក ក្នុងសាលាផងដែរ៕