ខេត្តស្វាយរៀង៖ នៅការិយាល័យឯកឧត្ដមអភិបាលខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារអង្កេតប្រមូលទិន្នន័យថ្លៃដើមសហគ្រាស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការធ្វើអង្កេតប្រមូលថ្លៃដើមសហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។
កិច្ចពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីជំនាញ នៃក្រសួងផែនការ ។
ក្នុងឱកាសនោះឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារអង្កេតប្រមូលទិន្នន័យថ្លៃដើមសហគ្រាស បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ និងសារប្រយោជន៍នៃការធ្វើអង្កេតប្រមូលទិន្នន័យថ្លៃដើមសហគ្រាស ដែលគ្រោងនឹងត្រូវអនុវត្តនាដើមខែសីហានេះ គឺដើម្បីជំរុញការងារគណនាGDPរបស់ខេត្តស្វាយរៀងឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ ហើយដែលការងារនេះ មានមន្ទីរផែនការខេត្ត ជាសេនាធិការរបស់ខេត្ត និងជាប្រតិបត្តិករទទួលភារកិច្ចក្នុងការអនុវត្ត ។
មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមភិបាលខេត្ត បានឯកភាពទាំងស្រុងហើយខេត្តនឹងគាំទ្រដល់មន្ទីរផែនការ ដើម្បីជួយសម្រួលទៅដល់ក្រុមការងារមន្រ្តីជំនាញ នៅពេលចុះធ្វើការនៅតាមមូលដ្ឋាននានា មានរោងចក្រ សហគ្រាសធុនតូច-មធ្យម និងបណ្តាក្រុមហ៊ុន ធនាគារជុំវិញខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការប្រមូលទិន្នន័យនេះឲ្យទទួលបានលទ្ធផលជោគជ័យតាមផែនការដែលបានគ្រោងទុក សម្រាប់ជាប្រយោជន៍ដល់ការគាំទ្រកិច្ចការអភិវឌ្ឍខេត្តឲ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ៕
Thursday, August 1, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជួបជាមួយគណៈប្រតិភូក្រសួងផែនការ ពិភាក្សាការងារពាក់ព័ន្ធនឹងការធ្វើអង្កេតប្រមូលថ្លៃដើមសហគ្រាសនៅក្នុងខេត្តស្វាយរៀង
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជួបជាមួយគណៈប្រតិភូក្រសួងផែនការ ពិភាក្សាការងារពាក់ព័ន្ធនឹងការធ្វើអង្កេតប្រមូលថ្លៃដើមសហគ្រាសនៅក្នុងខេត្តស្វាយរៀង
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment