ខេត្តតាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ០១កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាន លោក អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក ព្រៃកប្បាស អញ្ជើញចុះប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន(២លានរៀល)ជូនដល់លោក អុឹម សំអុល អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលភរិយារបស់គាត់ឈ្មោះ អ៊ុយ ស៊ាងហោ ទទួលមរណៈភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយ(ជង្ងឺលេីសសំពាធិ៍ឈាម)ស្ថិតនៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕
Friday, August 2, 2019

Home
សន្តិសុខ
វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងខេត្តតាកែវ នាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន២លានរៀល ប្រគល់ជូនអតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍
វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរងខេត្តតាកែវ នាំយកថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន២លានរៀល ប្រគល់ជូនអតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment