ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងខេត្តសៀមរាបជាមួយលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ហៅកាត់ថា (NGO2) - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, August 2, 2019

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងខេត្តសៀមរាបជាមួយលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ហៅកាត់ថា (NGO2)

 ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ០១ កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ហៅកាត់ថា (NGO2) លោកស្រី Chris Hall ទីប្រឹក្សាអង្គការ និងលោក Doug Woodring ប្រធានអង្គការ Ocean Recovery Alliance ស្តីពីកិច្ចសហការគាំទ្រភាពជាដៃគូលើគម្រោងគ្រប់គ្រងការបំពុលបរិស្ថាន ដោយសំរាមប្លាស្ទិកនៅសហគមន៍បឹងទន្លេសាប និងតាមដងស្ទឹងសៀមរាប។  ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ចើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន។

ជាមួយគ្នានេះ តំណាងអង្គការមូលនិធិទំពាំងស្នងប្ញស្សី ធ្វើបទបង្ហាញអំពីកម្មវិធី នៃការអប់រំប្រជាសហគមន៍បឹងទន្លេសាបអំពីការបំពុល និងផលប៉ះពាល់ប្រព័ន្ធជីវចម្រុះបឹងទន្លេសាបដោយប្លាស្ទិក ដែលបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅឆ្នាំ២០១៧ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាសហគមន៍។ កម្មវិធីសម្អាតបរិស្ថានសំរាមប្លាស្ទិកនេះត្រូវបានប្រារព្ធឡើងប្រចាំខែ និងប្រចាំឆ្នាំ ស្របទៅតាមរដូវទឹកស្រក និងឡើង នៃបឹងទន្លេសាប ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវចម្រុះដែលបំពុលឡើងដោយសំណល់ប្លាស្ទិក។ 

ទន្ទឹមនឹងនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានគាំទ្រដល់គម្រោងគ្រប់គ្រងការបំពុលបរិស្ថានដោយប្លាស្ទិកនេះ ដោយបានលើកឡើងដូចខាងក្រោម ៖
១.សូមថ្លែងអំណរគុណដល់អង្គការ ដែលបានចូលរួមបណ្តុះបណ្តាលឲ្យប្រជាពលរដ្ឋចេះស្រលាញ់បរិស្ថាន និងជម្រុញ ក៏ដូចជាលើកទឹកចិត្តដល់ភោជនីយដ្ឋានមួយចំនួនដោយមិនប្រើប្រាស់ប្លាស្ទិកក្នុងការបម្រើសេវាកម្មរបស់ខ្លួន។
២.អង្គការបានអនុវត្តន៍សកម្មភាពរបស់ខ្លួន បានធ្វើឡើងយ៉ាងស្រសះស្រស្រាំ និងបានរិះរកវិធី ដើម្បីបង្កើតកម្មវិធីប្លែកៗឲ្យអ្នកចូលរួមបានសប្បាយរីករាយ និងបង្ហាញនូវក្តីស្រលាញ់ចំពោះបរិស្ថានស្អាត មានបរិយាកាសល្អ ជាពិសេសរាល់សកម្មភាពរបស់អង្គការគឺបានសហការជាមួយមន្ទីរបរិស្ថានបានយ៉ាងល្អប្រសើរ។
៣.គម្រោងកែច្នៃសំណល់ប្លាស្ទិកឲ្យក្លាយជាឥដ្ឋសម្រាប់ការសាងសង់ផ្សេងៗ ដែលអាចកាត់បន្ថយនៅការប្រើប្រាស់ឥដ្ឋដែលផលិតឡើងពីដីឥដ្ឋនាពេលអនាគត ប្រសិនបើខាងអង្គការអាចរកដៃគូរក្នុងការបង្កើតរោងចក្រកែច្នៃនេះបាន កាន់តែល្អប្រសើរ។



No comments:

Post a Comment

Pages