បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តាកងឯកភាព និងគ្រប់ការិយាល័យចំណុះអង្គភាពកងរាជអាវុធហត្ថខេត្តត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់កម្លាំងក្រោមឱវាទទាំងការងារជំនាញ និងចំណេះដឹងទូទៅ ហើយវគ្គនេះគឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង ដើម្បីបង្កើនចំណេះដឹងពង្រឹងសមត្ថភាព ជំរុញឲ្យការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចំណាយថវិកាផ្ទាល់ខ្លួនទិញកុំព្យូទ័រយួរដៃចំនួន ១២គ្រឿង ឧបត្ថម្ភដល់នាយ-នាយរងអាវុធហត្ថដែលពុំទាន់មានកុំព្យូទ័រប្រើប្រាស់ផងដែរ។ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រតាមការបង្ហាត់បង្ហាញរបស់គ្រូជំនាញ ដើម្បីបង្កើននូវសមត្ថភាពជំនាញ និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់បម្រើការងារជូនអង្គភាពផងដែរ៕
Wednesday, October 2, 2019

Home
ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment