ខេត្តបាត់ដំបង៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីពុលសត្វល្អិតស្លាប់ម្នាក់នៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ គីម សាគី អាយុ៤១ឆ្នាំ មានប្តីឈ្មោះ រុណ សម្បត្តិ និងមានកូននៅក្នុងបន្ទុកចំនួន ២ នាក់ ។ មូលហេតុដោយសារតែស្ត្រីរងគ្រោះបានទៅបេះស្លឹកអង្គាដីមកស្លរបានឃើញសត្វជាច្រើនបានចោមរោមនៅទីនោះ គាត់ក៏ចាប់សត្វទាំងនេះមកចម្អិនហើយនាំក្មួយបរិភោគ ក្មួយបរិភោគហើយក៏ប្រាប់គាត់ថា សត្វនេះល្វីងណាស់ គាត់ឆ្លើយតបវិញថាមានអីឆ្ងាញ់តើ ហើយគាត់ក៏ចេះតែបរិភោគបន្តទៀត ប៉ុន្តែក្មួយរបស់គាត់ ញាំខ្ជាក់ៗ ដោយមិនបានលេបចូលក្នុងពោះនោះទេ ។
ក្រោយពីបរិភោគរួចគាត់មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ស្របពេលនោះប្តីគាត់ក៏មកដល់ បានដឹងរឿងហើយក៏ប្រញាប់ជូនប្រពន្ធទៅពេទ្យភ្លាម ពេលទៅដល់ពេទ្យស្ត្រីរងគ្រោះបានក្អួតមកសុទ្ធតែឈាម ហើយអណ្តាត ដាច់មកទាំងដុំៗ ពេទ្យបានប្រាប់ថាហួសពេលបាត់ទៅហើយ ព្រោះពិសចូលពេញបេះដូងរបស់គាត់ ទោះបីដាក់ថ្នាំក៏អត់មានប្រសិទ្ធិភាពដែរ ក្រោយមកស្ត្រីជាជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ពួកគាត់ (ប្តី-ប្រពន្ធ)ទើបតែមកពីធ្វើការនៅប្រទេសថៃ បានមកលេងស្រុកកំណើតជួបជុំគ្រួសារញាតិមិត្តនៅរដូវភ្ជុំបិណ្ឌនេះ ដោយគាត់បានឃើញប្រជាជនថៃគេចម្អិនសត្វគ្រប់មុខអាចបរិភោគបាន ទើបគាត់ហ៊ាន បណ្តាលអោយគាត់រងគ្រោះដល់ស្លាប់តែម្តង ៕
Wednesday, October 2, 2019

Home
ព័ត៌មានខ្លីៗ
ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បណ្តាលមកពីបរិភោគសត្វល្អិតម្យាងដែលគេមិនដែលហូប
ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បណ្តាលមកពីបរិភោគសត្វល្អិតម្យាងដែលគេមិនដែលហូប
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment