ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គ្មានប្រទេសណាមួយអាចប្រឆាំងទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែនតែឯកឯងទេ លុះណាតែមានការសហការគាំទ្រល្អពីបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសដែលពាក់ព័ន្ធ។ ការសហការល្អ និងការកាត់បន្ថយនូវករិយាធិបតេយ្យសាំញុំានឹងធ្វើឲ្យឧក្រិដ្ឋជនគ្មានកន្លែងលាក់ខ្លួនតទៅទៀត។ កិច្ចប្រជុំ AMMTC លើកទី១៣ និងAMMT+3 Consultation បានបញ្ចប់ដោយផ្លែផ្កា និងក្នុងបរិយាកាសសប្បាយរីករាយ។
គូសបញ្ជាក់ផងដែរ សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAMMTC លើកទី១៤ នៅទីក្រុងហាណូយ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ខាងមុខនេះ៕
ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
No comments:
Post a Comment