ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ។
ការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង ៣និង១៥នាទីជិតភ្លឺថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៩ នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងនោះទី១មានឈ្មោះ មួន ភិរក្ស័ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ ស្នាក់នៅភូមិកន្ទោងជេីង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះ កែវ សុភាព ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ទី៣ឈ្មោះ គង់ ប៊ុនសី ភេទប្រុសអាយុ ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌកំបូល។ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយស្រ្តីជាប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះឡើយ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅភ្នំពេញ1HI-0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវ៉េងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ។ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមលុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់។ដោយសារមានការភ័យខ្លាចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ហើយភ្លាមលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នៅវេលាល្ងាចថ្ងៃដដែលរួចនាំទៅសាកសួរ ហើយជនសង្ស័យបានសារភាពថាបន្ទាប់ពីប្លន់បានឈ្មោះគង់ ប៊ុនសីបានយកទៅលាក់ទុកក្នុងបន្ទប់ជួលរបស់ខ្លួនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រៀមបញ្ចេញយកទៅលក់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកានោះ ។មិនតែប៉ុណ្ណោះកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់បានសម្រេច៣លើកមកហើយ ហើយឈ្មោះគង់ ប៊ុនសី គឺជាអ្នកយកម៉ូតូទៅកាក់ទុកនិងជាអ្នកយកទៅលក់ទាំងអស់ ពេលនេះកម្លាំងនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
Friday, November 29, 2019

Home
ព័ត៌មានជាតិ
ចាប់បានហើយជនសង្ស័យ៣នាក់ សកម្មភាពដេញតាមធាក់និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ
ចាប់បានហើយជនសង្ស័យ៣នាក់ សកម្មភាពដេញតាមធាក់និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment