ពិធីសម្ភោធអគារសិក្សា ចំនួន ០១ខ្នង ស្មើនឹង ០៤បន្ទប់ នៅសាលាបឋមសិក្សារស្មីរដ្ឋ ស្ថិតនៅក្នុងភូមិសំរោង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 15, 2019

ពិធីសម្ភោធអគារសិក្សា ចំនួន ០១ខ្នង ស្មើនឹង ០៤បន្ទប់ នៅសាលាបឋមសិក្សារស្មីរដ្ឋ ស្ថិតនៅក្នុងភូមិសំរោង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប

 ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក យន់ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធអគារសិក្សា ចំនួន ០១ខ្នង ស្មើនឹង ០៤បន្ទប់ នៅសាលាបឋមសិក្សារស្មីរដ្ឋ ស្ថិតនៅក្នុងភូមិសំរោង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងពិធីនេះដែលក៏មានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកលោកម្ចាស់ជំនួយដែលមាន លោកតំណាង ណាហ្គាហ៉ីយូ លោកតំណាង អូវ៉ាគី លោក កាសេ នាយកអង្គការ អេស វី អេ និងលោក នាយករដ្ឋបាលស្រុក ភ្ញៀវកត្តិយស មន្រ្តីរាជការ លោកមេឃុំអន្លង់សំណរ លោកមេភូមិ កងប្រជាការពារ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកយាយ លោកតា លោកអ៊ុំ លោកពូ អ្នកមីង។

លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ក៏បានប្រាប់ថាចំពោះអាគារសិក្សាថ្មី នេះដែលជាសមិទ្ធិថ្មីមួយដែលបម្រើអោយវិស័យអប់រំ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជាមុំមួយនៃយុទ្ធសាស្រ្តចតុកោណក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លើកកម្ពស់អប់រំកុមារតូច និងបឋមសិក្សាដែលបានរួមចំណែកកាត់បន្ថយវដ្តនៃភាពក្រីក្រ ដោយបង្កើនសមត្ថភាពចំណេះដឹង និងជំនាញនាពេលអនាគតឲ្យក្លាយជាមនុស្សពេញលេញ "ទំពាំស្នងឬស្សី" ជាអ្នកបន្តវេនកសាងប្រទេសជាតិ ក្រោមជំនួយឧបត្ថម្ភពីសប្បុរសរបស់ ណាហ្គាហ៉ីយូ (Nakahyo) អូវ៉ាគី (Ohwaki) និងអង្គការ អេស វី អេ (SVA) ដែលបានសាងសង់អគារសិក្សាថ្មីនៅកន្លែងដែលកំពុងត្រូវការជាចាំបាច់សម្រាប់កុមាររៀនសូត្រសមរម្យ។

ជាថ្មីម្ដងទៀត លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង ក៏បានថ្លែងអំណរគុណ ដល់ តំណាងសប្បុរសជន ណាហ្គាហ៉ីយូ (Nakahyo) អូវ៉ាគី (Ohwaki) និងអង្គការ អេស វី អេ (SVA) ដែលបានសាងសង់អគារសិក្សាថ្មី ០១ខ្នង មាន ០៤បន្ទប់ ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងខ្វះខាតអគារសិក្សា នេះជាទឹកចិត្តដ៏សប្បុរសធម៌មួយដែល បានសបញ្ជាក់អោយឃើញថា មិត្តជប៉ុនពិតជាបានគិតគូរពីវិស័យអប់រំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលខិតខំកំណែទម្រង់វិស័យអប់រំ ដើម្បីអោយភាពគុណភាព និងប្រសិទ្ធិភាពលើឆាកអន្តរជាតិ។





No comments:

Post a Comment

Pages