ពិធីក្រុងពាលី សុំសេចក្តីសុខ សប្បាយ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 15, 2019

ពិធីក្រុងពាលី សុំសេចក្តីសុខ សប្បាយ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

 ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្ដម គួច ចំរេីន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ សប្បាយ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ។

សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕



No comments:

Post a Comment

Pages