ខេត្តសៀមរាប៖ ថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោក ឧត្តមសេនីយ៍ឯក ម៉ែន សូរិយន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញជាគណ:អធិបតី ក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើសវនកម្មរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ការិយបរិច្ឆេទ២០១៨ និងឆ្នាំពាក់ពន្ធ័ លេីការងារគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងមានការចូលរួមពី លោកអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យ ប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៤៥នាក់។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថាបន្ទាប់ពីបានធ្វើពិធីបើកសវនកម្មផ្ទៃក្នុងជាផ្លូវការនេះទៅ ក្រុមសវនករ និងចុះត្រួតពិនិត្យការងារតាមការិយាល័យជំនាញនីមួយៗ នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ គោលដៅមួយចំនួន ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាពការងារដូចជា ការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់រដ្ឋជាដើមដើម្បីរកឲ្យឃើញនៅចំណុចល្អៗ និងបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ និងផ្សព្វផ្សាយដល់អង្គភាពដែលពាក់ពន្ធ័ដេីម្បីធ្វើការកែលម្អ និងទុកជាត្រីវិស័យសម្រាប់អនុវត្តឆ្នាំបន្ត។
លោកអភិបាលរងខេត្ត និងលោកឧត្ដមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានសំណូមពរដល់គ្រប់អង្គភាពពាក់ពន្ធ័ទាំងអស់ និងក្រុមការងារត្រូវសហការអនុវត្តឲ្យបានល្អដោយអនុលោមទៅតាមគោលការណ៍គតិយុត្តមានជាធរមាន៕
Wednesday, November 20, 2019

Home
ព័ត៌មានជាតិ
កិច្ចប្រជុំស្ដីពីការធ្វើសវនកម្មរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ការិយបរិច្ឆេទ២០១៨ និងឆ្នាំពាក់ព័ន្ធ
កិច្ចប្រជុំស្ដីពីការធ្វើសវនកម្មរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ការិយបរិច្ឆេទ២០១៨ និងឆ្នាំពាក់ព័ន្ធ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment