អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលអ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, November 19, 2019

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលអ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ

 ខេត្តសៀមរាប៖ សិក្ខាកាមចំនួន២០នាក់ មកពីគ្រប់នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ទទួលការបណ្តុះបណ្តាលស្តីអំពី «អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវ ប្រាសាទបុរាណ » ក្រោមអធិបតីភាពលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩។

 វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីឱ្យមន្រ្តី-បុគ្គលិកអ្នកជំនាន់ថ្មីទទួលបានចំណេះដឹងផ្នែកបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ពីអ្នកជំនាញជាតិដែលមានបទពិសោធន៍លើការងារជួសជុលអភិរក្សប្រាសាទថ្ម និងប្រាសាទឥដ្ឋ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកជំនាញលើកយកនូវមេរៀនសំខាន់ៗសម្រាប់បណ្តុះបណ្តាលរួមមានការជួសជុល និងអភិរក្សសំណង់បុរាណ ការទល់ទ្រសំណង់បុរាណ ការជួសជុលចម្លាក់ថ្ម ផែនទីហានិភ័យ វិធីជ្រើសរើសថ្មប្រាសាទដើម្បីជួសជុល,ការជួសជុលប្រាសាទឥដ្ឋ និងការជួសជុលប្រាសាទថ្ម ដែលមានទាំងសិក្សាទ្រីស្តីនៅក្នុងថ្នាក់និងការចុះអនុវត្តទៅតាមការដ្ឋាន។

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី-បុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងចំណេះដឹងក្នុងកិច្ចការអភិរក្សជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិនិងអន្តរជាតិមកបង្រៀន៕




No comments:

Post a Comment

Pages