អភិបាលរងខេត្តកណ្ដាល ឯកឧត្តម តាំង ម៉េងលាន ជំរុញអោយ​មន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ត្រូវខិតខំទប់ស្កាត់​អោយបាន​រាល់បទល្មើសធនធានរ៉ែនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, November 25, 2019

អភិបាលរងខេត្តកណ្ដាល ឯកឧត្តម តាំង ម៉េងលាន ជំរុញអោយ​មន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ត្រូវខិតខំទប់ស្កាត់​អោយបាន​រាល់បទល្មើសធនធានរ៉ែនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល

 ខេត្តកណ្តាល៖ លោកអភិបាលរងខេត្តជំរុញបែបនេះ ក្នុងពិធីប្រកាសចូលកាន់​មុខតំណាងអនុប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល កាលពី​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីររ៉ែ និងថាមពល។
លោកបន្តថា ការដ្ឋានអាជីវកម្មអាចម៍ដី និង​ខ្សាច់​បកមួយចំនួន ដែលបាននឹងកំពង់ធ្វើអាជីវកម្មគ្មានច្បាប់​អនាធិបតេយ្យ ក្នុងភូមិ​សាស្ត្រខេត្តកណ្តាល ដូចនេះមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវទប់​ស្កាត់​​អោយបានរាល់បទ​ល្មើសទាំង​អស់​នេះ និងត្រូវគៀងគរម្ចាស់​ការដ្ឋានអាជីវកម្មអាចម៍ដី និងខ្សាច់​បកមួយ​ទាំងអស់នោះ ចូលមក​ចុះ​បញ្ជី និងស្នើសុំអាញ្ញាប័ណ្ណ អោយបាន​ត្រឹមត្រូវតាមច្បាប់​កំណត់។ លោកបន្តថាទៀតថា មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះ​ត្រួតពិនិត្យ និងតាមដានរាល់ការធ្វើអាជីវកម្មនានា ជំរុញម្ចាស់​ស្ថានីយទាំងអស់ ឱ្យមកដាក់ពាក្យសុំច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយជំរុញការគៀងគរចំណូលសួយសារជូនរដ្ឋ ដើម្បីចូលរួម​ចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥ របស់រាជ​រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រី​ក្ររបស់ប្រជាពលរដ្ឋ។
 
លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹង​របស់​ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្ត្រីរាជការមន្ទីររ៉ែ និងថាមពល​ខេត្ត​ទាំងអស់ ដែលកន្លងមកបានពុះពារការលំបាកនានា ក្នុងការ​បំ​ពេញ​​ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងជាស្នាដៃធំធេង​កន្លង​មក។ លោកបានផ្ដាំផ្ញើដល់មន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពល​ខេត្ត ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កាត់បន្ថយឱ្យបាន​ជាអតិបរ​មានូវបញ្ហាទំនាស់នានា។
 
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពល បានប្រមូលចំណូល មកពីសួយសារធនធានរ៉ែ បាន៣០៧,១៣៧,៥៣៣ ដុល្លារអាមេរិក។ ហើយលោក ខាវ ប៊ុណ្ណារ៉ា ជាអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល តាមប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល៕





No comments:

Post a Comment

Pages