ខេត្តក្រចេះ៖ រសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូខេត្តប៊ិញភឿក នៃសាធារណៈសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀង វ៉ានត្រាំ ប្រធានគណៈកម្មាធិការប្រជាជន ខេត្តប៊ិញ ភឿក បានអញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តក្រចេះ ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូខេត្តប៊ិញ ភឿក បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅប្រកបដោយភាពស្និតស្នាលបំផុតពីសណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង ថ្នាកដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។
ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តប៊ិញភឿក នៅលើទឹកដីខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ង្វៀង វ៉ានត្រាំ បានអញ្ជើញជួបប្រជុំសំណេះសំណាលពីកិច្ចសហការអភិវឌ្ឍក្នុងខេត្តក្រចេះ និងពិនិត្យមើលពីសមិទ្ធិផល មិត្តភាពកម្ពុជា ស្ថិតនៅក្រុងក្រចេះ ដើម្បីពិនិត្យមើលអំពីសមិទ្ធផលនៃការអភិវឌ្ឍទីក្រុងដែលបានសាងសង់កន្លងមក។ នៅក្នុងកិច្ចពិភាក្សាការងារនេះ ភាគីកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរនូវបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើវិស័យអប់រំ វិស័យកសិកម្ម និង សេដ្ឋកិច្ច ។
ក្នុងជំនួបពិភាក្សានេះដែរឯកឧត្តម ង្វៀង វ៉ានត្រាំ បានរំលឹកពីប្រវត្តិនៃការកៀកស្មាគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពវៀតណាមដែលប្រយុទ្ធជាមួយទ័ពប៉ុលពត ក្នុងទឹកដីខេត្តក្រចេះក្នុងឋានៈ ឯកឧត្តមជាអ្នកដឹកនាំបញ្ជា និងបានលើកឡើងពីកិច្ចសហការ ឧបត្ថមគាំទ្រ ក្នុងការអភិវឌ្ឍបានសមិទ្ធផលលើគ្រប់វិស័យលើទឹកដីនៃខេត្តក្រចេះរហូតដល់បច្ចុប្បននេះ ។ ឯកឧត្តមក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអភិបាលខេត្តក្រចេះ និង ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតក្នុងដំណើរទស្សកិច្ចនេះ ដែលបង្ហាញឲឃើញពីកិច្ចសហប្រតិបត្តិការ នឹង បន្តទំនាក់ទំនងល្អរវាងខេត្តប៊ិញភឿក និងខេត្តក្រចេះ។
ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសំដែងនូវការកោតសរសើរពីវិរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ពិសេសចំពោះឯកឧត្តមផ្ទាល់ក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ប្ដូរផ្ដាច់មិនស្ដាយស្រណោះនូវអាយុជីវិត្ត ដើម្បីជួយរំដោះមាតុភូមិកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុល ពតកន្លងមក មិនត្រឹមតែប៉ុណ្ណោះឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនខេត្ត ប៊ិញភឿកបានចូលរួមចំណែងយ៉ាងធំធេង ចំពោះកិច្ចការអភិវឌ្ឍន៍របស់ខេត្តក្រចេះ នាពេលបច្ចុប្បន្នដែលមានការអភិវឌ្ឍន៍បានឆាប់រហ័សជឿនលឿន ទាំងវិស័យសាធារណៈ និង វិស័យឯកជនផងដែរ ។
ឯកឧត្តម អភិបាលខេត្តក្រចេះក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្ដែងនូវការដឹងគុណ អគុណរ និងចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏វិសេសវិសាលនេះ និងខិតខំបន្ដរឹតចំណងសាមគ្គីភាពឡើងទ្វេដងថែមទៀត ដើម្បីសហការ ឧបត្ថមគាំទ្រ ក្នុងការអភិវឌ្ឍបានសមិទ្ធផលលើគ្រប់វិស័យលើទឹកដីនៃខេត្តក្រចេះ៕
Monday, November 25, 2019

Home
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជួបទទួលស្វាគមន៍គណប្រតិភូខេត្តប៊ិញភឿកបំពេញទស្សកិច្ចនៅខេត្តក្រចេះ
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជួបទទួលស្វាគមន៍គណប្រតិភូខេត្តប៊ិញភឿកបំពេញទស្សកិច្ចនៅខេត្តក្រចេះ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment