ប្រទេសថៃ៖ ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ ។
ពីបាងកកប្រទេសថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់លេីកនេះគឺប្រព្រឹត្តទៅរយ:ពេល២ ថ្ងៃ ដើម្បីពិនិត្យមេីលលទ្ធផលសម្រេចបានតាមរយ:ការអនុវត្តន៍ផែនការអនុតំបន់លេីកទី១០ពាក់ព័ន្ធនឹងបញ្ហាប្រឈមនិងការវិវត្តន៍ប្រែប្រួលទៅនឹងសភាពការគ្រឿងញៀនតាមដងទន្លេនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលយេីងបានជួបប្រទះកន្លងមក។
ជាមូយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់បន្តថា កិច្ចប្រជុំបានទទួលស្គាល់ថា គ្រឿងញៀននៅតែជាបញ្ហាប្រឈម និងមានការីករាលដាលគួរអោយកត់សំគាល់ ក្នុងមហាអនុតំបន់ទន្លេមេគង្គ និងបានស្នើប្រទេសក្នុងអនុតំបន់នេះត្រូវរួមសហការគ្នាទប់ស្កាត់និងបង្រ្កាបបញ្ហាចរាចរគ្រឿងញៀននេះ ។ អង្គប្រជុំបានសម្រេចកែសម្រួលផែនការសកម្មភាពអនុតំបន់ស្តីពីបញ្ហាគ្រឿងញៀនលើកទី១១ ដើម្បីស្របតាមសភាពការណ៍គ្រឿងញៀននាពេលបច្ចុប្បន្ន ដែលក្នុងនោះអង្គប្រជុំក៏បានស្នើអង្គការUNODCគៀគររកជំនួយបច្ចេកទេស និង ថវិកាដេីម្បីគាំទ្រផែនការអនុតំបន់នេះ។ ទន្ទឹមនឹងនេះកិច្ចប្រជុំបានឯកភាពគ្នាធ្វេីសេចក្តីថ្លែងការណ៍រួមនៅទីក្រុងបាងកកសុំការអនុម័តពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក៏ដូចជាសុំការអនុម័តផែនការសកម្មភាពអនុតំបន់លេីកទី១១នេះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានប្រាប់បញ្ជាក់បន្ថែមទៀតថា ផែនការសកម្មភាពអនុតំបន់លេីកទី១១ ដែលមានរយ:ពេលពីរឆ្នាំ២០២០-២០២១ ដែលនឹងសុំការអនុម័តពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយឆ្លេីយតបមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់ទន្លេមេគង្គ គឺអនុវត្តន៍លេីវិស័យទាំង៤មាន :
១.វិស័យគ្រឿងញៀន និងសុខភាព មានសូចនាករណ៍ចំនួន៦
២.វិស័យកិច្ចការអនុវត្តន៍ច្បាប់មានសូចនាករណ៍ចំនួន៨
៣.កិច្ចសហប្រតិបត្តិការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការងារយុត្តិធម៌មានសូចនាករណ៍ចំនួន៣
៤.ការអភិវឌ្ឍឲ្យមាននិរន្តរភាពសម្រាប់ការដាំដុះដំណាំជំនួសអាភៀន មានសូចនាករណ៍ចំនួន៤៕
Friday, November 15, 2019
Home
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានដាក់ចេញនូវសូចនាករណ៍ចំនួន២១ លេីវិស័យចំនួន៤
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានដាក់ចេញនូវសូចនាករណ៍ចំនួន២១ លេីវិស័យចំនួន៤
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment