ខេត្តកោះកុង៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៦០នាក់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតសំខាន់ទៅលើ :
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ដំណើរការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ
៦-បូកសរុបលទ្ធផលវេទិកា។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរនិងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូនឡើយ។ ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្តកោះកុង ខ្ញុំសូមធានាថានឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុងស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការវត្តរបស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង៕
Wednesday, November 27, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment