ខេត្តកំពត៖ ព្រឹកថ្ងៃសៅរ៍ ០៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទខេត្តកំពតមានរៀបចំពិធីអបអរសាទរខួបលើកទី៤១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតដោយបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដា់អាវុធ និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតដ៏ច្រើនកុះករ។
ជាការក្រើនរំលឹកក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា យុវជនទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ក្នុងនោះត្រូវបង្កើនសមត្ថភាពផ្នែកចំណេះដឹង ចំណេះធ្វើ និងរៀបចំឥរិយាបថឱ្យបានស័ក្តិសមជាយុវជនគំរូរបស់ប្រទេសជាតិ។ លើសពីនេះ យុវជនត្រូវរួមចំណែកក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនយោបាយដើម្បីសម្រេចបាននូវចក្ខុវិស័យជាគោលដៅរបស់ប្រទេសកម្ពុជាគឺប្រជាពលរដ្ឋនឹងទទួលចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕
Saturday, November 30, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តមអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤១របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តមអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤១របស់សហភាពសហព័ន្ធយុវជនកម្ពុជា
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment