ក្រុមហ៊ុន China Realm Investment និង Qianxun SL របស់ប្រទេសចិន មានបំណងបោះទុនវិនិយោគលើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, November 30, 2019

ក្រុមហ៊ុន China Realm Investment និង Qianxun SL របស់ប្រទេសចិន មានបំណងបោះទុនវិនិយោគលើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ៖នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យក្រុមហ៊ុន China Realm Investment និង Qianxun SL ដែលដឹកនាំដោយលោក Dr. Wu kai Qi ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាវិនិយោគលើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Dr. Wu kai Qi បាននាំមកនូវផលិតផលដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិន ដោយប្រើប្រាស់ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជាឧបករណ៍បំពាក់លើសំណង់អគារ ដើម្បីយកមកធ្វើបទបង្ហាញ និងមានបំណងបោះទុនវិនិយោគលើវិស័យអចលទ្រព្យ កសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ ៕




No comments:

Post a Comment

Pages