ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ VIKING ORION ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចជាមន្ទីរទេសចរណ៍រៀបចំកែលម្អសោភ័ណភាព បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស ត្រូវការបង្គន់អនាម័យនៅពេលរង់ចាំនៅទីលានកំពង់ផែ ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ។ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧៨៩នាក់, ស្រី ៤១៩នាក់, មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់, ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ។
នាវា VIKING ORION ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនសមុទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ៕
Tuesday, November 26, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ VIKING ORION
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ VIKING ORION
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment