ភ្នំពេញ៖ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១:០៥នាទីថ្ងៃត្រង់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្រា្កបផលិត និងការវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃេីញ: ផលិតផល និងសំភារៈមួយចំនួនបំរេីឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ ១៤ប្រភេទ ចំនួនប្រមាណ ២.៥៣២គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចដកហូតយករក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេ នៅទីតាំងខាងលេី និងបានយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
Tuesday, November 26, 2019

Home
ព័ត៌មានជាតិ
នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ចុះបង្រា្កបផលិត និងការវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២
នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ចុះបង្រា្កបផលិត និងការវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment