ភ្នំពេញ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុវត្ថិ ភាព និងសុខភាពការងារជាមួយកម្ពុជាជាលើកទី៤ រយៈពេល៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន ៣លើកមកហើយតាំងពីឆ្នាំ២០១០មក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ នៅខេត្តសៀមរាប។
គោលបំណងនៃការអនុវត្តកិច្ចសហប្រតិបត្តិការស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ គឺដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំងពីរផងដែរ។ ក្នុងការអនុវត្តគម្រោង៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះ បណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។
ទីភ្នាក់ងារ KOSHA មួយនេះបានជួយកម្ពុជាច្រើន ណាស់ ក្នុងនោះមានដូចជា៖
១. ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈការដកស្រង់ស្តីពីសុខភាព និងសុវត្ថិភាពការងារនៅសាធារណរដ្ឋកូរ៉េ។
២. ការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពមកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។
៣. ការរៀបចំផលិតខិតបណ្ណណែនាំ ស្លាកសញ្ញាដើម្បីផ្សព្វផ្សាយ និងលើកការយល់ដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅកន្លែងធ្វើការ។
៤. ចែករំលែកព័ត៌មាន ឯកសារបច្ចេកទេស និងឧបករ ណ៍ពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារដល់ក្រសួង ការងារ៕
Wednesday, December 11, 2019
កូរ៉េបន្តជួយកម្ពុជាលើការពង្រឹងសុវត្ថិភា ពការងារ និងសុខភាពការងាររយៈ ពេល ៣ឆ្នាំទៀត
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment