ខេត្តកំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣។ ជាមួយវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តចំនួន២៤រូប អង្គប្រជុំបានដំណើរការតាមនីតិវិធី ក្រោមអធិបតីភាពឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នៃ គង់ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
១. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តកំពត។
២. ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពត។
៣. ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តកំពតសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៩។
៤. ពិនិត្យ និងអនុម័តលើការកែសម្រួលព្រំប្រទល់រដ្ឋបាលក្រុងកំពត និងស្រុកទឹកឈូ។
៥. ពិនិត្យ និងអនុម័តលើលទ្ធផលអំពីការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ នៅតាមបណ្តាក្រុងស្រុក។
៦. សេចក្តីរាយការណ៍អំពីលទ្ធផលដែលក្រុមប្រឹក្សាខេត្តកំពតបានអនុម័តក្នុងកិច្ចប្រជុំលើកទី៦ ធ្វើការណែនាំដល់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត៕
Thursday, December 12, 2019

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣
រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment