ខេត្តស្វាយរៀង៖ នេះជាការលើកឡើងរបស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្ដីទី កាកបាទក្រហមកម្ពុជា ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន” កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អ្នកស្មគ័្រចិត្តកាកបាទក្រហម ស្រុកស្អា ស្រុកពញាឮ និងក្រុងតាខ្មៅ ជាង៥០០នាក់។
លោកជំទាវបន្តថា ការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងមានជាអ្នកផ្ដល់សេវាមនុស្សធម៌ និងដើរស្របទិសជាមួយនឹងគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម តាមរយៈការចូលរួមប្រតិបត្តិការវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទេពកោសលរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុក្ខទុក ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីបុគ្គលិកក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តទាំងអស់។
មានប្រសាសន៏ក្នុងពិធីឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានឱ្យដឹងថា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្ម ដោយស្ម័គ្រចិត្ត ក្នុងស្មារតីមនុស្សធម៌ និងស្មារតីគាំទ្រចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ជាពិសេសចលនាកាកបាទក្រហមកម្ពុជា។
ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត បានវាយតម្លៃខ្ពស់រាល់សកម្មភាព ចូលរួមយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌របស់បងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមទាំងអស់ ដែលបានចូលរួមចំណែកលើកកម្ពស់បេសកកម្មរបស់សាខាកាកបាទកម្ពុជាខេត្ត បង្កលក្ខណៈឱ្យស្ថាប័ននេះបំពេញបាននូវតួនាទីជាជំនួយការឱ្យអាជ្ញាធសាធារណៈខេត្តកណ្ដាល ក្នុងវិស័យមនុស្សធម៌ ហើយសកម្មភាពទាំងអស់នេះក៏ជាការរួមចំណែក ដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់កាកបាទក្រហមកម្ពុជាផងដែរ។
ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក៏មានការផ្ដល់ប័ណ្ណសរសើរ និងកាដូរលើកទឹកចិត្ត ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន៣៤៣នាក់ ដែលមកពីស្រុកស្អាង ស្រុកពញាឮ និងក្រុងតាខ្មៅផងដែរ៕
Monday, December 9, 2019

Home
ព័ត៌មានជាតិ
ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការងារមនុស្សធម៌ និងការជួយជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការងារមនុស្សធម៌ និងការជួយជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment