ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបស្វាគមន៍ និងសម្ដែងការគួរសមជាមួយប្រតិភូខេត្តសានដុង និងក្រុងប៉ៃសឺ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យខេត្តក្រុងសម្ព័ន្ធមិត្តខាងលើធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍក្នុងខេត្តឲ្យមានភាពរីកចម្រើនថែមទៀត។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធិពរជ័យជូនដល់គណ:ប្រតិភូទាំងអស់ឲ្យប្រទះតែសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ។
Friday, December 20, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ជួបស្វាគមន៍ និងសម្ដែងការគួរសមជាមួយប្រតិភូខេត្តសានដុង និងក្រុងប៉ៃសឺ នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ជួបស្វាគមន៍ និងសម្ដែងការគួរសមជាមួយប្រតិភូខេត្តសានដុង និងក្រុងប៉ៃសឺ នៃសាធារណរដ្ឋប្រជាមានិតចិន
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment