កិច្ច​ប្រជុំ​បូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, December 19, 2019

កិច្ច​ប្រជុំ​បូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ និងបូកសរុបសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង លោកជំទាវ សុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មការ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ។ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ សមាជិក សមាជិកា ខេត្ត ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។

កិច្ចប្រជុំដំណើរការតាមរបៀបរារៈរួមមាន៖ (១). មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ (២). អានរបាយការណ៍ផែនការសកម្មភាព (៣).ពិនិត្យ និងកែតម្រូវរបាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ  ផ្សេងៗ(៤). ការចូលរួមមតិយោបល់។

បន្ទាប់ពីដំណើរការកម្មវិធីតាមរបៀបវារៈរួចមក លោកជំទាវ តុង ណារី ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន គ្រប់ក្រុង-ស្រុក ត្រូវចេះធ្វើផែនការ និងសមាជិក សមាជិកា ជាក្រុមការងារទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ៕







No comments:

Post a Comment

Pages