ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់ ទំនប់អាងទឹកជប់គគីរទី២ នៅស្រុកបន្ទាយអំពិល - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, December 10, 2019

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់ ទំនប់អាងទឹកជប់គគីរទី២ នៅស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់ ទំនប់អាងទឹកជប់គគីរទី២ នៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ក្រុមហ៊ុន លឹម ហេង គ្រុប ឯកឧត្ដម ភិបាលរងខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោក យឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នៅតំបន់ជប់គគីរនេះ គឺក្រុមហ៊ុន លឹម ហេង គ្រុប បានសាងសងទំនប់ជប់គគីរទី១ រួចហើយតែដោយសារកំណើនប្រប្រជាពលរដ្ឋ នៅក្នុងតំបន់ និងភ្ញៀវទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់ ត្រូវការទឹកប្រើប្រាស់ក៏មានការកើនឡើង ដែលទំនប់ជប់គគីរទី១ បរិមាណទឹកពុំគ្រប់គ្រាន់ ទើបប្រជាពលរដ្ឋ អាជ្ញាធរ  ឃុំ ស្រុក និងមានកញ្ចប់ថវិកាពីក្រុមហ៊ុន លឹម ហេង គ្រុប ក្នុងការសាងសងទំនប់អាងទឹកជប់គគីរទី២នេះឡើង។

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា ទំនប់អាងទឹកនេះនឹងអាចជួយដោះស្រាយបញ្ហាប្រឈម អំពីទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ស្រោចស្រពដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ព្រោះនៅតំបន់នេះនឹងក្លាយជាតំបន់សេដ្ឋកិច្ចមួយនាពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា៖ ទំនប់អាងទឹកជប់គគីរទី២ ប្រើប្រាស់ផ្ទៃដីប្រមាណ៣៤ ហិកតា ដែលមានសមត្ថភាពអាចស្តុកទឹកបាន៦.៨លានម៉ែត្រគូប ដែលប្រើប្រាស់ប្រមាណ ជាង៥លាន ដុល្លារ៕





No comments:

Post a Comment

Pages