អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុម​ការងារ​បច្ចេក​ទេសអន្តរក្រសួង - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, January 17, 2020

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំក្រុម​ការងារ​បច្ចេក​ទេសអន្តរក្រសួង

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយមានការចូលរួមពី តំណាងក្រសួង អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់​ព័ន្ធជា​ច្រើនរូប​ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរ​ក្រសួង របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល​ធ្វើឡើងនាព្រឹកនេះ គឺដើម្បីពិនិត្យ និងពិភាក្សា​លើសេច​ក្តីព្រាង​របាយការណ៍ស្តីពី លទ្ធផល  ការងារត្រួតពិនិត្យគ្រឿងញៀន​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបន្តថា កិច្ចប្រជុំ នាពេលនេះ គឺតម្រូវឱ្យ​តំណាងក្រសួង ស្ថាប័ន និងអង្គភាពជាសមាជិកចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួល ក្នុងករណីចាំបាច់ ដើម្បីឱ្យសេចក្តីព្រាង​របាយការណ៍នេះ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុង​ជ្រោយ ដែលអាចធ្វើជាមូល ដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាព​នៃការអនុវត្តក្នុងឆ្នាំខាងមុខ ពិសេសសម្រាប់ដាក់ ជារបៀបវារៈ​នៃអង្គសន្និបាតរបស់ អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅនាពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា៖ យោងតាមរបាយការណ៍សង្ខេបរបស់អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនស្តីពីលទ្ធផល ការងារត្រួត ពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បាន​បញ្ជាក់ថា គ្រឿងញៀនមានការហូរចូល ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសនីយ៍ និងបានអនុវត្តវិធានការ​អនុវត្តច្បាប់ បង្ក្រាបបាន ៩.៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ ២០.៤៨៩នាក់ (ស្រី១.៣៥៣នាក់) ក្នុងនោះមានជនបរទេស ៤៤៧ នាក់ ស្មើនឹង ១៤ ជនជាតិ រឺបអូសគ្រឿងញៀនបានជាង ៧៥០ គីឡូក្រាមដែលទទួលបានលទ្ធផលខ្ពស់គួរឲ្យមោទនៈ គឺកើនឡើងប្រមាណជិត ៣០% លើឆ្នាំ២០១៨កន្លងទៅ, ការអនុវត្តវិធានការ អប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ក៏បានធ្វើសកម្មភាពយ៉ាងផុសផុលដោយគ្របដណ្តប់ទៅលើអ្នកមក ទទួលយកសារអប់រំ ប្រមាណជាង ១០លាន នាក់ មានការកើនឡើងច្រើនជាងឆ្នាំចាស់, ការអនុវត្តវិធានការព្យាបាល និងស្តារនីតិសប្បទាអ្នក ញៀន គ្រឿងញៀន គឺគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនជាង ២ម៉ឺននាក់ ក្នុងចំនួនអ្នកដែលមកទទួលយក សេវា ព្យាបាល ដោយស្ម័គ្រចិត្តមានការកើនឡើង។ ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់នៅតាមគោលដៅក្លឹបកម្សាន្ត និងទី តាំងសប្បាយដ្ឋាន ដោយធ្វើកិច្ចសន្យាធានាមិនឲ្យមានសកម្មភាព​ជួញដូវប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន អនុវត្តបានជាច្រើនទីតាំងនៅទូទាំងប្រទេស៕

ប្រភព៖ ផេកក្រសួងមហាផ្ទៃ





No comments:

Post a Comment

Pages