ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ជានិស្សិតពេទ្យបានស្លាប់ពេលដែលបញ្ចូនទៅមន្ទីរពេទ្យក្រោយពីហេតុការណ៍ផ្ទះុអាវុធជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២:១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ស្ថិតក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ។
ប្រភពពីអ្នកនៅក្បែរកន្លែងកើតហេតុបានអោយដឹងខ្លះៗថា មានបុរសម្នាក់សង្ស័យប្រចណ្ឌនឹងសង្សាររបស់ខ្លួនបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់ទៅលើស្ត្រី ជាសង្សារបណ្ដាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។
ប្រភពផ្សេងទៀតបានអោយដឹងថា គេបានឮសំឡេងផ្ទុះដែរ តែមិនសូវមានចាប់អារម្មណ៍ដោយសារតែល្វែងនីមួយៗបានបិទទ្វារសំរាកហើយ ហើយបន្តិចមកគេក៏ឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌាទៅមន្ទីរពេទ្យ ហើយនៅក្នុងផ្ទះឃើញប្រលាក់ សុទ្ធតែឈាមពេញការ៉ូទើបផ្អើលឆោឡោដល់សមត្ថកិច្ច ក្រោយមកបុរសជាសង្សារបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯជនសង្ស័យ ត្រូវជាសង្សាររបស់ជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់ហើយ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរក ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕
Friday, January 17, 2020
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
សន្តិសុខ
នារីស្រស់ស្អាតម្នាក់ជានិស្សិតពេទ្យបានស្លាប់ពេលដែលបញ្ចូនទៅមន្ទីរពេទ្យក្រោយពីហេតុការណ៍ផ្ទះអាវុធជាច្រើនគ្រាប់ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ័
នារីស្រស់ស្អាតម្នាក់ជានិស្សិតពេទ្យបានស្លាប់ពេលដែលបញ្ចូនទៅមន្ទីរពេទ្យក្រោយពីហេតុការណ៍ផ្ទះអាវុធជាច្រើនគ្រាប់ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ័
Tags
# សន្តិសុខ
Share This
![Author Image](http://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ5AZffZgm4OoqD3uH1jvl4nXfpav__n7O1-hZIZgNE6jQOz_JZRU8qsOKmHuXxC15105kWs6NGF4oPXhDNkv9B9ZebBNv8fh4OWZBrbxMTG0Uof4nzDCm3hPrIFb7ITc/s113/Untitled-2.png)
គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment