លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ខូរ ឈា - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, January 29, 2020

លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ខូរ ឈា

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយ លោក វរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្ដមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណៈភាពនៅថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីយប់ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ។





No comments:

Post a Comment

Pages