ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តសរុបចំនួន៥៨រូប ។
កិច្ចប្រជុំបានលេីកយកនូវរបៀបវារ:មួយចំនួនដូចខាងក្រោម៖
១- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០
២- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការរៀបចំគម្រោងខេត្ត
៣- សេចក្តីព្រាងរបាយការណ៍ ស្តីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី០៨ ដល់លើកទី០៩ របស់រដ្ឋបាលខេត្ត
៤- ពិនិត្យពិភាក្សារ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ទាប់ របស់រដ្ឋបាលខេត្ត
៥- បញ្ហាផ្សេងៗ៕
Tuesday, February 25, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment