ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួនភ្លាមៗក្នុងករណីសង្ស័យចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង០២:៣០នាទីរសៀល នាថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ នៅម្តុំកាស៊ីណូអ័រគីដេ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយ Online Reporter ដឹងថា នៅថ្ងៃកើតហេតុខាងលើ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចែកចាយគ្រឿងញៀននៅចំណុចកាស៊ីណូអ័រគីដេ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់បោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅបង្រ្កាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ឈ្មោះ កា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងបានគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១ និងកញ្ចប់តូច១១ ទំងន់សរុបស្មើ ៩,៦០ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
Thursday, February 13, 2020

Home
សន្តិសុខ
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់ជាមួយថ្នាំញៀន១២ថង់
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់ជាមួយថ្នាំញៀន១២ថង់
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment