រដ្ឋបាលខេត្តកំពត ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 28, 2020

រដ្ឋបាលខេត្តកំពត ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុងសង្កាត់ សិស្សនិស្សិត និងប្រជាពលរដ្ឋប្រមាណជាង១៤០០នាក់ បានរួមគ្នាប្រារព្ធអបអរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ"ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត " ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានលើកបញ្ជាក់ថាការប្រារព្ធអបអរទិវាជាតិទីក្រុងស្អាត នាពេលនេះគឺក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត ពិសេសការបំផុសស្មារតីដល់ប្រជាពលរដ្ឋឱ្យមានការចូលរួម សំអាតទីក្រុងកំពតឲ្យមានសោភ័ណភាពស្រស់បំព្រងសាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួលបីទង និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ត អានសារលិខិត របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ឆ្នាំ២០២០ ។

ក្រោយពីបានបញ្ចប់អង្គពិធីរួចមក ឯកឧត្តម ជាវ តាយ រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិតប្រជាពលរដ្ឋក៏បានចុះ ធ្វើការសម្អាតអនាម័យ តាមដងផ្លូវសួនសាធារណៈក្នុងក្រុងកំពតផងដែរ។





No comments:

Post a Comment

Pages