រដ្ឋបាលខេត្តសៀមរាប បានកំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, March 19, 2020

រដ្ឋបាលខេត្តសៀមរាប បានកំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប​

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ១០រោច​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២០​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​សីហា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប​ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។

ក្នុងអង្គប្រជុំនេះដែរលោក​ ពិន​ ប្រាកដអភិបាលរងខេត្ត​សៀមរាប បានកំណត់យកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២០​ ដើម្បីចុះពិនិត្យ​ និងរុះរេីសំយាបលក់ដូរជុំវិញរបងមន្ទីរពេទ្យខេត្ត​។

ជាមួយគ្នាលោកប្រធានអង្គប្រជុំ បានកំណត់អោយសាលាក្រុងធ្វេីលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារក្រោមអំពីគម្រោងរៀបចំសួនច្បារ​ និងចំណតឡាន។





No comments:

Post a Comment

Pages