ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពតប្រចាំឆ្នាំ ២០១៩-២០២០ និងការត្រៀមរៀបចំកំពតសង្ក្រាន្តឆ្នាំ ២០២០ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 13, 2020

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពតប្រចាំឆ្នាំ ២០១៩-២០២០ និងការត្រៀមរៀបចំកំពតសង្ក្រាន្តឆ្នាំ ២០២០

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំការងារសំខាន់ចំនួនពីរ ដែលរដ្ឋបាលខេត្តកំពត ត្រៀមលក្ខណៈអនុវត្តធ្វើក្នុងខែមីនា និងខែមេសាឆ្នាំ២០២០ ខាងមុខនេះ ដែលមានការចូលរួម ដែលមានការចូលរួមអភិបាលរងខេត្តក្រុងស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពក្នុងខេត្ត សរុប៧៦នាក់។

ការងារសំខាន់ចំនួនពីរ ដែលអង្គប្រជុំលើកយកមកពិនិត្យពិភាក្សារួមមាន៖

ទី១ ត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩-២០២០ ដែលរដ្ឋបាលខេត្តកំពត នឹងត្រៀមដំណើរការបើករយៈពេល ០២ថ្ងៃ គឺនៅ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២០។
ទី២ ត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមអបអរពិធីបុណ្យកំពតសង្ក្រាន្ត២០២០ ក្នុងពាក់កណ្ដាលខែមេសាខាងមុខ។

ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលខេត្តកំពតប្រចាំឆ្នាំ២០១៩-២០២០ ឯកឧត្តមអភិបាលខេត្តកំពត បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរក្រុង ស្រុក នៅក្នុងរយៈពេល០២ថ្ងៃនៃអង្គសន្និបាត ត្រូវមានវត្តមានឲ្យបានទាំងអស់គ្នា។ ដោយឡែកសម្រាប់ការត្រៀមរៀបចំដំណើរការកំពតសង្ក្រាន្តឆ្នាំ ២០២០ នេះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានជំរុញណែនាំ ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ពិសេស សមាជិកសមាជិកាក្នុងគណៈកម្មការនៃអនុគណៈកម្មការទាំង៦ កំពតសង្ក្រាន្ត២០២០នេះ សូមឲ្យយកចិត្តទុកដាក់ចូលរួមសហការអនុវត្ត ឱ្យបានព្រមគ្នា ដើម្បីបង្កឱកាសកំសាន្តសប្បាយ រីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដោយប្រព្រឹត្តទៅឲ្យបានរលូនទទួល និងលទ្ធផលជោគជ័យ ឲ្យបានដូច ឬល្អជាងឆ្នាំកន្លងទៅផងដែរ ៕






No comments:

Post a Comment

Pages