ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តី និងបុគ្គលិកនៃ អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិកេងកង ខេត្តព្រះសីហនុជាច្រើនរូបផងដែរ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់សម្ភារៈមួយចំនួន សម្រាប់ចែកជូនដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ជួរមុខ រួមមាន៖ ម៉ាស់មុខចំនួន២០.០០០, ជែលសំលាប់មេរោគ (២៥០ml)ចំនួន៥០០ដប, ទឹកអាល់កុល (៥លីត្រ)ចំនួន១០០ប៊ីដុង និងស្រោមដៃចំនួន៥,០០០គូ៕
Tuesday, March 24, 2020

Home
ព័ត៌មានខ្លីៗ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment