អភិបាលខេត្តកំពង់ចាម ត្រៀមទីតាំង៣កន្លែង ស្មើនឹង ៧៥៦គ្រែ សម្រាប់ទទួលព្យាបាលអ្នកផ្ទុកវីរុសកូវីដ១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 24, 2020

អភិបាលខេត្តកំពង់ចាម ត្រៀមទីតាំង៣កន្លែង ស្មើនឹង ៧៥៦គ្រែ សម្រាប់ទទួលព្យាបាលអ្នកផ្ទុកវីរុសកូវីដ១៩

ខេត្តកំពង់ចាម៖ អនុវត្តទៅតាមគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អគារចំនួន៣កន្លែង មានបន្ទប់ចំនួន ១៧៩ ស្មើនឹង៧៥៦គ្រែ ត្រូវបានរដ្ឋបាលខេត្តកំពង់ចាម ត្រៀមរួចជាស្រេចដើម្បី  ទទួលព្យាបាលអ្នកផ្ទុកវីរុសកូវីដ ១៩ ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យអាគារសិក្សាថ្មី នៃសាលាគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីត្រៀមរៀបចំទីតាំងដាច់ដោយឡែកសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ ១៩ ព្រមទាំង រៀបចំតប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនី ឲ្យបានល្អប្រសើរផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានគោលការណ៍ណែនាំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំកន្លែង សម្រាប់ព្យាបាលអ្នកជម្ងឺ កូវីដ ១៩ ចំនួន ៣កន្លែង ក្នុងក្រុងកំពង់ចាម ក្នុងនោះរួមមាន ៖ ១-អគារមន្ទីរពេទ្យខេត្ត ចំនួន ២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ បច្ចុប្បន្ន មានអ្នកជម្ងឺចំនួន០៨នាក់ កំពុងសម្រាកព្យាបាល។ ទី២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន ១៤២គ្រែ ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋាន ចំនួន១អគារ មានចំនួន៤០បន្ទប់ ស្មើចំនួន១២០គ្រែ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំបំពាក់សម្ភារៈ បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជម្ងឺ ។

ជាមួយគ្នានោះ អគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារនឹងរៀបចំសម្អាត និងបំពាក់សម្ភារៈបន្ថែម នៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួចរាល់។ សរុបទីតាំងដែលបានត្រៀមថ្មី និងអគារដែលបានដាក់អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាហើយនោះ មានចំនួន ០៣កន្លែង ស្មើនឹង ០៥អគារ និងមានបន្ទប់ចំនួន ១៧៩បន្ទប់ ស្មើចំនួន ៧៥៦គ្រែ ៕





No comments:

Post a Comment

Pages