ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពអ្នកជម្ងឺឆ្លងកូវីត១៩ ចំនួន០២នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា~ជប៉ុន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 21, 2020

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពអ្នកជម្ងឺឆ្លងកូវីត១៩ ចំនួន០២នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា~ជប៉ុន

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃសៅរទី២១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អមដំណើរដោយ លោកវេជ្ជៈបណ្ឌិត កែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលលើកទឹកចិត្តលោកគ្រូពេទ្យ និងពិនិត្យមើលស្ថានភាពអ្នកជម្ងឺឆ្លងកូវីត១៩ ចំនួន០២នាក់ ដែលកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា~ជប៉ុន ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងអ្នកជម្ងឺទាំង០២នាក់ ដែលកំពុងសំរាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែក គឺគួកគាត់មានស្ថានភាព សុខភាពល្អធម្មតា ពុំមានអការៈអ្វីធ្ងន់ធ្ងរនោះទេ ។

ជាមួយគ្នានោះ ឯកឧត្តម បានផ្តល់ថវិកាឧបត្ថម្ភជាថវិកាចំនួន ៣លាន ៥សែនរៀល និងសម្ភារៈអនាម័យមួយចំនួនដល់មន្ទីរពេទ្យផងដែរ ៕





No comments:

Post a Comment

Pages