កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកទៅសួរនាំ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, March 30, 2020

កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកទៅសួរនាំ

ខេត្តតាកែវ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរះសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បា់នូវសារធាតុញៀន នៅចំណុចភូមត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់យកទៅសួរនាំ ។

សមត្ថកិច្ចក៏បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានពេលចុះបង្ក្រាបនៅចំណុចខាងលើមាន២នាក់ គឺម្នាក់មានឈ្មោះ ទី ឡាយ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិស្រមោចហែ ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ វ៉ុន ដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដដូចគ្នា រស់នៅកន្លែងកើតហេតុខាងលើ ។ ចំពោះវត្ថុតាងដែលដកហូតបសនមាន៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ៕


No comments:

Post a Comment

Pages